មនុស្សភាគច្រើនយល់ច្រឡំថា "ឡានដែលបុកទៅមិនសូវកំពិត គឺជាឡានដែលសុវត្ថិភាព"។ តាមពិតទៅ ការយល់ឃើញនេះគឺគ្រោះថ្នាក់ណាស់។ ថ្ងៃនេះខ្ញុំសូមបក...
មនុស្សភាគច្រើនយល់ច្រឡំថា "ឡានដែលបុកទៅមិនសូវកំពិត គឺជាឡានដែលសុវត្ថិភាព"។ តាមពិតទៅ ការយល់ឃើញនេះគឺគ្រោះថ្នាក់ណាស់។ ថ្ងៃនេះខ្ញុំសូមបកស្រាយបច្ចេកវិទ្យាសំខាន់ ២ ដែលឡានសម័យថ្មីគ្រប់គ្រឿងត្រូវតែមាន៖
១. តើអ្វីទៅជា Crumple Zone?
Crumple Zone គឺជាផ្នែកខាងមុខ និងខាងក្រោយនៃឡាន ដែលគេឌីហ្សាញមកដើម្បីឲ្យវា "បត់ កំពិត ឬខ្ទេច" នៅពេលមានការទង្គិច។
• ហេតុអ្វី? ព្រោះនៅពេលឡានបុកទង្គិច វាបង្កើតកម្លាំងបោក (Kinetic Energy) ដ៏មហាសាល។ ប្រសិនបើផ្នែកខាងមុខមិនព្រមខ្ទេចទេ កម្លាំងបោកទាំងអស់នោះនឹងរុញទៅរកអ្នកជិះនិងអ្នកបេីកក្នុងឡាន ដែលអាចបណ្តាលឲ្យដាច់សរសៃឈាម ឬបោកក្បាលស្លាប់ភ្លាមៗ។ ដូច្នេះ ផ្នែកខាងមុខត្រូវតែខ្ទេចដើម្បី "ស្រូប" កម្លាំងទាំងនោះចេញ។
២. តើអ្វីទៅជា Safety Cage (ឬ Safety Cell)?
ខុសពីផ្នែកខាងមុខដែលត្រូវខ្ទេច Safety Cage គឺជាគ្រោងដែកថែបដែលនៅជុំវិញអ្នកដំណើរ (បង្គោល A, B, C និងដំបូល)។ ផ្នែកនេះត្រូវតែ "រឹងមាំបំផុត" ដើម្បីកុំឱ្យកំពិតមករកមនុស្ស។ ឡានដែលល្អ គឺ "ខ្ទេចមុខមែន តែគ្រោងដែកកណ្តាលនៅរក្សារូបរាងដដែល"។
រូបភាពនេះបង្ហាញពីការបុកគ្នារវាងឡាន 1959 Chevrolet (ដែកក្រាស់) និង 2009 Chevrolet (បច្ចេកវិទ្យាថ្មី)៖
៣. ការប្រៀបធៀបជាក់ស្តែង (មើលរូបភាពខាងក្រោម)
• 1959 Chevrolet ឡានចាស់ៗ (ខាងស្តាំ): គ្មាន Crumple Zone ទេ។ ពេលបុកគ្នា ដែកវាហាក់ដូចជារឹង តែវាបានរុញកម្លាំងទង្គិច និងគ្រឿងម៉ាស៊ីនមកកិនអ្នកបើកបរខ្ទេច (មើលក្បាល Dummy)។ នេះហើយដែលគេហៅថា ឡានមិនអី តែមនុស្សស្លាប់។
• ឡានសម័យឥឡូវ (ខាងឆ្វេង): ផ្នែកខាងមុខខ្ទេចមើលមិនយល់! តែអ្នកទាំងអស់គ្នាមើល Safety Cage វាចុះ គឺនៅស្អាត មិនកំពិតមកដល់ជើង ឬក្បាលអ្នកបើកបរឡើយ។ នេះគឺ ឡានខ្ទេច តែមនុស្សដើរចេញបានដោយសុវត្ថិភាព។


COMMENTS