ដើម្បីជួយសម្រាលបន្ទុកចំណាយ និងលើកកម្ពស់សុខុមាលភាពមាតាព្រមទាំងទារក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់យ៉ាងពិសេស ជូនដ...
ដើម្បីជួយសម្រាលបន្ទុកចំណាយ និងលើកកម្ពស់សុខុមាលភាពមាតាព្រមទាំងទារក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់យ៉ាងពិសេស ជូនដល់ស្ត្រីមានផ្ទៃពោះដែលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយផ្តល់ការគាំទ្រយ៉ាងកក់ក្ដៅតាំងពីពេលពពោះ រហូតដល់កុមារមានអាយុ ២ឆ្នាំពេញ។
១. សមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងនៅពេលសម្រាលកូន ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពី ការងារ និងមានសញ្ជាតិខ្មែរ
២. សមាជិក ប.ស.ស. ជាមន្ដ្រីរាជការ ជាស្រ្ដីមានផ្ទៃពោះក្នុងក្របខណ្ឌមុខងារ សាធារណៈ ដែលបម្រើការងារ នៅតាមក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិនិងថ្នាក់ក្រោម ជាតិដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីសហលក្ខន្ដិកៈ មន្រ្ដីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
៣. សមាជិក ប.ស.ស. ជាមន្រ្ដីកម្មសិក្សា និងមន្ដ្រីជាប់កិច្ចសន្យាដែលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការ ទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ
៤. សមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ (ពីរ)ឆ្នាំ ដែលជាមន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ
៥. សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ (ពីរ)ឆ្នាំ នៃក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។

COMMENTS