សំបុត្រអត្រានុកូលដ្ឋាន រួមមាន សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្រមរណភាព សំបុត្រអត្រានុកូលដ្ឋានមិនត្រូវបានយកច្បាប...
សំបុត្រអត្រានុកូលដ្ឋាន រួមមាន សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្រមរណភាព
សំបុត្រអត្រានុកូលដ្ឋានមិនត្រូវបានយកច្បាប់ដើមទៅប្រើប្រាស់ភ្ជាប់សម្រាប់បំពេញបែបបទស្នើសុំសេវាផ្សេងៗនោះទេ គឺត្រូវស្នើសុំសេចក្តីចម្លងសម្រាប់ប្រើប្រាស់។
ការស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋាន មានដូចខាងក្រោម៖
១-ករណីចុះបញ្ជីក្នុងឆ្នាំ (ក្នុងឆ្នាំអនុវត្ត) អាចស្នើសុំសេចក្តីចម្លងនៅសាលាឃុំ សង្កាត់ដែលបានចុះបញ្ជី។
២-ករណីចុះបញ្ជីរួចឆ្លងឆ្នាំ (ហួសដល់ថ្ងៃទី១មករាឆ្នាំបន្ទាប់)
-ពលរដ្ឋត្រូវស្នើសុំនៅសាលាក្រុង ស្រុក ឬ ខណ្ឌដែលបានចុះ និងតម្កល់ទុកគល់បញ្ជី។
-សម្រាប់ពលរដ្ឋដែលបានចុះបញ្ជីនៅរាជធានីភ្នំពេញ សូមអញ្ជើញទៅស្នើសុំសេចក្តីចម្លងនៅសាលាខណ្ឌដែលបានចុះ និងតម្កល់ទុកគល់បញ្ជី។
-សម្រាប់ពលរដ្ឋដែលបានចុះបញ្ជីនៅក្រុង ស្រុក នៃខេត្តណាមួយ ហើយមកសិក្សារៀនសូត្រ ឬធ្វើការនៅរាជធានីភ្នំពេញ អាចស្នើសុំសេចក្តីចម្លងនៅនាយកដ្ឋានអត្រានុកូលដ្ឋានមុខបុរីប៉េងហួតបឹងស្នោបាន ឬស្នើសុំនៅសាលាក្រុង ស្រុកដែលបានចុះ និងតម្កល់ទុកគល់បញ្ជីក៏បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ១២៧១ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។


COMMENTS