សារព័ត៌មានចាប់អារម្មណ៍នឹងការប្រកាសបិទអាជីវកម្មក្រោមម៉ាកយីហោរបស់ថៃ «The Pizza Company»។ បន្ទាប់ដំណើរការនៅកម្ពុជារយៈពេលប្រមាណជា២០ឆ្នាំ នៅថ្ង...
សារព័ត៌មានចាប់អារម្មណ៍នឹងការប្រកាសបិទអាជីវកម្មក្រោមម៉ាកយីហោរបស់ថៃ «The Pizza Company»។
បន្ទាប់ដំណើរការនៅកម្ពុជារយៈពេលប្រមាណជា២០ឆ្នាំ នៅថ្ងៃនេះ ក្រុមហ៊ុន EFG មានម្ចាស់ជាជនជាតិបរទេសរកស៊ីនៅកម្ពុជាតាំងពីទសវតស្សរ៍៩០មកនោះ បានប្រកាសចែកផ្លូវជាមួយ «The Pizza Company» ហើយ។
ក្រុមហ៊ុន EFG នឹងបង្កើតម៉ាកយីហោថ្មី ដោយចុះបញ្ជីម៉ាកយីហោជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាតែម្តង។ ចំណែកគ្រឿងផ្សំមានមួយផ្នែកសហការជាមួយក្រុមហ៊ុនក្នុងស្រុក ហើយមួយផ្នែកទៀតនឹងនាំពីសឹង្ហបុរី។
នេះជាការសម្រេចចិត្តមួយរបស់ EFG បំពេញតាមសេចក្តីប្រាថ្នារបស់អតិថិជនជាជនជាតិខ្មែរស្នេហាស្មោះស្ម័គ្រភក្តីចំពោះជាតិមាតុភូមិមិនចង់ឱ្យលុយដែលខ្លួនខំរកត្រូវធ្លុះធ្លាយទៅថៃ តាមរយៈការបរិភោគភីហ្សា ដែលលក់ក្រោមផ្លាកក្រុមហ៊ុនរបស់ថៃ។
ការសម្រេចរបស់ EFG ក៏ជាការប្រឹងប្រែងបន្តដង្ហើមអាជីវកម្មដែលបានប្រឹងសាងនៅកម្ពុជាច្រើនទសវត្សរ៍ និងមានប្រមាណជា ៥០សាខានៅកម្ពុជា។ នេះក៏ជាការប្រឹងប្រែង ដើម្បីបុគ្គលិកជាជនជាតិខ្មែររាប់រយនាក់ ដែលបានផ្ញើជោគវាសនាជាមួយក្រុមហ៊ុនយូរឆ្នាំមកហើយ។ សូមឱ្យហាងលក់នំភីហ្សា ជាមួយឈ្មោះបង្កើតលើទឹកដីខ្មែរ ទទួលបានការគាំទ្រពីពលរដ្ឋខ្មែរកាន់តែខ្លាំង។
នេះការប្រែប្រួលមួយក្រោមកម្លាំងស្នេហាជាតិរបស់ប្រជាជាតិខ្មែរ។ សូមឱ្យស្មារតីស្រឡាញ់គាំទ្រផលិតផលជាតិពុះកញ្ជ្រោលកាន់តែខ្លាំងក្លា និងស្ថិតជាអមតៈ។



COMMENTS