ការស្នើសុំផ្តល់សៀវភៅស្នាក់នៅ តើត្រូវភ្ជាប់មកជាមួយឯកសារអ្វីខ្លះ? មេគ្រួសារ ឬអ្នកតំណាងត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីផ្តល់សៀវភៅ ស្នាក់នៅ ដោយភ...
ការស្នើសុំផ្តល់សៀវភៅស្នាក់នៅ តើត្រូវភ្ជាប់មកជាមួយឯកសារអ្វីខ្លះ?
មេគ្រួសារ ឬអ្នកតំណាងត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីផ្តល់សៀវភៅ ស្នាក់នៅ ដោយភ្ជាប់ជាមួយឯកសារ សម្រាប់ធ្វើសៀវភៅស្នាក់នៅ និងបំពេញបែបបទ៖
ត្រូវភ្ជាប់មកជាមួយឯកសារ
មានទីលំនៅអចិន្ត្រៃយ៍
រូបថតមេគ្រួសារ ៤X៦ ចំនួន ៤សន្លឹក
សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្តីប្រពន្ធ)
លិខិតអនុញ្ញាតផ្លាស់ប្តូរទីលំនៅពីប៉ុស្តិ៍នគរបាលរដ្ឋបាលទីកន្លែង ចាស់ដែលសាមីខ្លួនធ្លាប់រស់នៅ (ប្រសិនបើមានការផ្លាស់ទីកន្លែង ស្នាក់នៅ)
សមាជិកគ្រួសារខ្មែរដែលវិលមកពីក្រៅប្រទេស ត្រូវមានលិខិត បញ្ជាក់ពីការធានាអះអាងពីមេគ្រួសារ ឬសាក្សី
ករណីជនបរទេសអន្តោប្រវេសន្តិ ត្រូវមានប្រកាសទទួលស្គាល់របស់ ក្រសួងមហាផ្ទៃ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ (មានសុពលភាព)
ករណីជនបរទេសចូលសញ្ជាតិខ្មែរ ត្រូវមានច្បាប់ចម្លងព្រះរាជក្រឹត្យ ចូលសញ្ជាតិខ្មែរ។

COMMENTS